ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ គឺជាសម្បត្តិ ដ៏មានសារៈសំខាន់ និងទាន់សភាពការណ៍

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា៖ផែនទី បង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា ២០៣០ ក្នុង គោលបំណង ដើម្បី ជំរុញ ប្រព័ន្ធ អេកូឡូស៊ី លើ វិស័យនេះ និង មាន គោលដៅ ទាក់ទាញ ការវិនិយោគ នៅក្នុង វិស័យ ឧស្សាហកម្ម ទាក់ទិន នឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅ កម្ពុជា ដើម្បីសម្រេច បាន នូវ ចក្ខុវិស័យ ប្រកបដោយ មហិច្ឆតា របស់ ខ្លួន ក្នុង ការប្រែក្លាយ ទៅ ជា ប្រទេស ដែលមាន ចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ « ឯ្ឧត្តម មាន ការប្តេជ្ញាចិត្ត ខ្ពស់ ក្នុង ការលើក កម្ពស់ វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បី ឈានទៅ សម្រេច ឱ្យបាន នូវ កំណើនសេដ្ឋកិច្ច ប្រកប ដោយ ចីរភាព និង បរិយាប័ន្ន សម្រាប់ ជាតិ មាតុភូមិ កម្ពុជា » ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ផែនទី បង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា ២០៣០ ត្រូវបាន តាក់តែង ឡើង ដោយមាន សសរស្តម្ភ ចំនួន ៥ រួមមាន៖

សសរស្តម្ភទី ១ មាន គោលដៅ ពង្រឹង អភិបាលកិច្ច នៃ ប្រព័ន្ធ វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ដែលក្រសួង នេះ គឺជា ស្ថាប័ន ដឹកនាំ ការសម្របសម្រួល លើ ការអនុវត្ត គោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ។ សសរស្តម្ភ ទី ២ មាន គោលដៅ កសាង ធនធានមនុស្ស ក្នុង វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈ ការបង្កើន ចំនួន និស្សិត ដែល សិក្សា ផ្នែក ស្ទែម (STEM) នៅតាម សាកលវិទ្យាល័យ ឱ្យបាន យ៉ាងតិច ចំនួន ៥០ ភាគរយ ។សសរស្តម្ភ ទី ៣ មាន គោលដៅ លើកកម្ពស់ ការស្រាវជ្រាវ តាមបែប វិទ្យាសាស្ត្រ តាមរយៈ ការវិនិយោគ ចំនួន ១ ភាគរយ នៃ ផលិតផល ក្នុងស្រុក សរុបទៅ លើ សកម្មភាព ស្រាវជ្រាវ ។ សសរស្តម្ភ ទី៤ មាន គោលដៅ ពង្រឹង កិច្ចសហការ និង កសាង បណ្តាញ ទំនាក់ទំនង ក្នុង ចំណោម តួអង្គ ពាក់ព័ន្ធ ទាំងឡាយ និងសសរស្តម្ភ ទី ៥ មាន គោលដៅ ជំរុញ ប្រព័ន្ធ អេកូឡូស៊ី ដែល បង្ក បរិយាកាស ដល់ នវានុវត្តន៍ ការលើកកម្ពស់ សមត្ថភាព ស្រូប ទាញ ក្រុមហ៊ុន ការទាក់ទាញ ការវិនិយោគ នៅក្នុង វិស័យ ឧស្សាហកម្ម ទាក់ទិន នឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ការលើកកម្ពស់ ការផ្ទេរ បច្ចេកវិទ្យា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner