ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនំាកម្លំាងចុះបង្ក្រាបគ្រឿងញៀនបានចំនួន៨៦៤គ្រាប់
គ្រឿងញៀនចំនួន៨៦៤គ្រាប់ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ធ្វើការបង្រ្កាបបាន នៅផ្ទះជនសង្សយ័ ឈ្មោះ អ៊ិត ណាងណយ ជនជាតិគួយ ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
លោក វុធ សាវី បានអោយដឹងថា ក្រោយពីមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ អោយដឹកនាំកម្លាំជំនាញ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត នឹងយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសម្ងាត់ផងនោះ កម្លាំងរបស់យើង បានចុះទៅដល់ទីតាំងផ្ទះជនសង្សយ័ខាងលើ ឆែកឆេររកវត្ថុតាង ឃើញមានគ្រឿងញៀនដែលជនសង្សយ័ខាងលើបានលាក់ទុក ឈានទៅដល់ឃាត់ខ្លួនជនសង្សយ័ នឹងវត្ថុតាង នាំយកមកស្នងការនគរបាលខេត្ត ដើម្បីហែកកញ្ចប់ពិនិត្យមើល ឃើញមានគ្រឿងញៀនចំនួន៨៦៤ ប្រភេទមេតំហ្វេតាមីន ជនសង្សយ័ ត្រូវបានក៍សាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ដោយ ឈឿង ចាន់