សំណុំរឿងផ្តើមគំនិតញុះញង់៖ប្រកាសសាលក្រមផ្តន្ទាទោស ហូរ វ៉ាន់, គង់ សុភា, អ៊ូ ច័ន្ទឫទ្ធិ និងបក្ខពួកចំនួន១២នាក់នៅថ្ងៃទី២៨ កញ្ញា

ភ្នំពេញៈតុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោស លោក ហូរ វ៉ាន់ , លោក គង់ សុភា , លោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកចំនួន១២នាក់ពាក់ព័ន្ធបទល្មើស ផ្តើមគំនិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានបញ្ចប់សវនាការជំនុំជម្រះ និងការដេញដោលសាកសួរជនជាប់ចោទកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

សវនាការនេះ បានដឹកនាំដោយលោក ទិត្យ សុធីបូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង សំម រិទ្ធីវាសនា ជាតំណាងអយ្យការ។ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត បានថ្លែងឱ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំង១៥នាក់នេះ មានដូចជា៖
ទី១ ឈ្មោះ ជុំ វុទ្ធី ហៅ ជុំ ពុទ្ធី , ទី២ ឈ្មោះ ឈួ ផេង , ទី៣ ឈ្មោះ ថា ឡាវី , ទី៤ ឈ្មោះ មាន ព្រហ្មមុនី, ទី៥ ឈ្មោះ មួង សុភ័ក្រ្ត , ទី៦ ឈ្មោះ កើត សារ៉ាយ (អតីតសង្ឃ) , ទី៧ ឈ្មោះ អេង ម៉ាឡៃ (ភេទស្រី), ទី៨ ឈ្មោះ ហ៊ុន វណ្ណៈ , ទី៩ ឈ្មោះ ឈឿន ដារ៉ាវី (ភេទស្រី ), ទី១០ ឈ្មោះ គង់ សំអាន និងទី១១ ឈ្មោះ សេង ម៉េងប៊ុនរ៉ុង។

ជនជាប់ចោទទាំង១១នាក់នេះ ត្រូវបានជាប់ចោទពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនជាប់ចោទ០៤នាក់ទៀត មានដូចជា៖ ទី១ ឈ្មោះ ហូរ វ៉ាន់ (ជាមេខ្លោង -គេចខ្លួន), ទី២ ឈ្មោះ គង់ សភា (គេចខ្លួន), ទី៣ អ៊ូ ច័ន្ទប្ញទ្ធិ (គេចខ្លួន), ទី៤ ឈ្មោះ ហុង លឹម (គេចខ្លួន)ត្រូវបានចោទប្រកាន់ពីបទ”ផ្ដើមគំនិតក្នុងអំពើញុះញង់បង្កឱ្យមាន ភាពវឹកវរដល់សន្ដិសុខសង្គម”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner