គ.ជ.បនឹងបើកកិច្ចប្រជុំ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថាក្រៅពីនេះក៏មានការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិត អញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក ។
ក្នុងពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។
សម្រាប់សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។
ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦១៦៤/ ០៩៦ ៦៩០៩៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឱ្យសហការីភ្ជាប់ចូល ទៅកាន់ Group Telegram នៃកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ។ មុនដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេស គ.ជ.ប នឹងត្រូវរៀបចំសាកល្បងនូវបច្ចេកទេសផ្សេងៗ នៅ ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក៕ដោយ៖ម៉ាដេប៉ូ
