ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ

អត្ថបទដោយ៖
AMS OneMinute

ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ ខណៈពេលដែលកងកម្លាំងសន្តិសុខប្រទេសទាំងពីរមិនអនុញ្ញាតឱ្យពួកគេចូលទឹកដីខ្លួន។

ការប្រឈមមុខដាក់គ្នារវាងប៉ូឡូញ និងបេឡារូសក្នុងតំបន់សនេះកើតឡើងនៅពេលដែលមានការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ចូលតំបន់អឺរ៉ុបតាមរយៈប្រទេសបេឡារូស។

សហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ថាបានជំរុញលំហូរជនអន្តោប្រវេសន៍នេះ ដើម្បីដាក់សម្ពាធឱ្យអឺរ៉ុបដកទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។

ក្នុងឆ្នាំនេះប្រទេសប៉ូឡូញបានកត់ត្រាការឆ្លងដែនខុសច្បាប់ពីបេឡារុសយ៉ាងហោចណាស់ ចំនួន ៣.០០០នាក់ ខណៈពេលដែលប្រទេសលីទុយអានីបានកត់ត្រាយ៉ាងហោចណាស់ ៤.០០០នាក់។ រដ្ឋាភិបាលប្រទេសទាំងពីរបាននិយាយថា ពួកគេមិនអាចទទួលជនអន្តោប្រវេសន៍បន្ថែមទៀតពីព្រំដែនបេឡារូសទេ ហើយបានបង្កើនចំនួនកម្លាំងឆ្មាំព្រំដែន និងចាប់ផ្ដើមសាងសង់របងព្រំដែនរៀងៗខ្លួន។

ប្រភព៖ ABC News

ads banner