ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) Azam Bak បានលើកឡើងថា៖ “អង្គភាពរបស់ខ្លួននឹងធ្វើការស៊ើបអង្កេតលើការអះអាងមួយចំនួនថាគ្រូពេទ្យទទួលសំណូកពីអ្នកដែលមិនចង់ចាក់វ៉ាក់សាំង ដែលជាថ្នូរនឹងផ្តល់ប័ណ្ណចាក់វ៉ាក់សាំង”

អត្ថបទដោយ៖
AMS OneMinute

លោកបន្តថា៖ “សកម្មភាពនេះមិនមែនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាពុករលួយនោះទេ តែក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមអ្នកវេជ្ជសាស្ត្រផងដែរ។ ដោយឡែកពេលនេះ MACC មិនទាន់ទទួលបានពាក្យបណ្ដឹងទាក់ទងនឹងបញ្ហានេះទេ តែខាងយើងនឹងស៊ើបអង្កេតករណីនេះ”។

ថ្មីៗនេះ សារព័ត៌មាន The Star បានចុះផ្សាយថា នៅកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅរដ្ឋ Penang ទទួលការហៅចូលពីសំណាក់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងដោយពួកគេនឹងធ្វើការទិញវ៉ាក់សាំង តែមិនចង់ចាក់នោះទេ គ្រាន់តែចង់បានប័ណ្ណវ៉ាក់សាំងឌីជីថលប៉ុណ្ណោះ។

ប្រភព៖ CNA

ads banner