ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានដោយនិយាយថាវាជា “ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក” ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃដ៏យូរបំផុត និងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ ដែលគ្មានផ្លែផ្កាជាច្រើនទសវត្សរ៍។

លោក Biden បន្ទោសអតីតប្រធានាធិបតី Donald Trump ថាបានការចរចាកិច្ចព្រមព្រៀងមិនល្អជាមួយក្រុមតាលីបង់ ដែលធ្វើឱ្យរដ្ឋបាលលោកមានការលំបាក។

លោកក៏បានបន្ទោសរដ្ឋាភិបាលធ្លាក់ពីអំណាច និងអសមត្ថភាព លោក Ghani ក្នុងការទប់ទល់ការវាយលុកយ៉ាងរហ័សរបស់ក្រុមតាលីបង់ ដែលបង្កឱ្យមានការជម្លៀសដ៏អាម៉ាស់នេះ។

ប្រជាជនអាហ្វហ្កានីស្ថានកំពុងមើលឃើញការដួលរលំរដ្ឋាភិបាលរបស់ពួកគេផ្ទាល់ និងប្រធានាធិបតីដែលរត់គេចខ្លួនចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងភាពមិនប្រក្រតី ហើយបានប្រគល់ប្រទេសនេះទៅឱ្យសត្រូវ និងបង្កើនហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្ត។

ការសម្រេចចិត្តរបស់លោក Biden ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមនៅអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោក ព្រមទាំងសម្ព័ន្ធមិត្តបរទេស។

ប្រភព៖ CNA

ads banner