១ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យដំណើរការនូវមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ-អាករលើមុខទំនិញប្រភេទទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ – ថ្មីៗ

២. គិតត្រឹមខែកក្កដា ឆ្នាំ២០២១ CDC អនុញ្ញាតឱ្យ ក្រុមហ៊ុនជប៉ុនវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ១៤៥គម្រោង តម្លៃ ២,៨ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៦៦គម្រោង តម្លៃ ៣៤០លានដុល្លារ – ភ្នំពេញបុស្តិ៍

៣. និស្សិតខ្មែរនៅកូរ៉េខាងត្បូង មានទីស្នាក់ការផ្ទាល់ខ្លួនជាលើកដំបូង សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់និស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ – FN

៤. អង្គការ សុខភាព ពិភពលោក កំពុង ឃ្លាំមើល វីរុសបំប្លែង ថ្មី ឈ្មោះ ថា “Mu” មានប្រភពពី ប្រទេស កូ ឡុំ ប៊ី ទំនងវីរុសនេះអាច ធន់ នឹង វ៉ាក់សាំង – France24

៥. ក្រុមតាលីបង់បានដាក់ពង្រាយកងកម្លាំងសន្តិសុខ និងអ្នកបច្ចេកទេសទៅកាន់អាកាសយានដ្ឋានកាប៊ុលដើម្បីជួសជុលសព្វាវុធ ហើយព្យាយាមស្តារសណ្តាប់ធ្នាប់ និងការងារផ្នែកសន្តិសុខ ច្បាប់ សុខភាព និងធនាគាររបស់អាហ្វហ្គានីស្ថាន – CGTN

ads banner