រដ្ឋបាលខេត្តបាត់ដំបង និង ប្រធានអនុគណៈកម្មការសាងសង់ នៃ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 កំណត់យកទីតាំងឃ្លាំង ០២កន្លែងក្នុងស្រុកសំពៅលូនធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាល

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងប្រធានអនុគណៈកម្មការសាងសង់ នៃ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19បានគ្រោងរៀបចំនូវទីតាំងថ្មី ចំនួន០២កន្លែង។មួយកន្លែងដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ដែលអាចដាក់និងទទួលពលករប្រមាណ៣.០០០នាក់។និងមួយកន្លែងទៀត ធ្វើជាមណ្ឌលព្យាបាលដែលអាចដាក់គ្រែបាន ចំនួន ២.៥០០គ្រែ។

       នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធ អ្នកនាំពាក្យនៃរដ្ឋបាលខេត្ត ជាអភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ។ ខណៈរូបឯកឧត្តមផ្ទាល់បានចុះទៅពីនិត្យមើល និងអមដំណើរជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក និង មណ្ឌលសម្រាកព្យាបាល នៅក្នុងស្រុកសំពៅលូន ។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ ដំបង បានថ្លែងឲ្យដឹងទៀតថា៖ក្នុងការអមដំណើរនិងចុះពិនិត្យមើលជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-19 បានចុះទៅពិនិត្យទីតាំងជាក់ស្តែងដែលជាឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្មគឺជារោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ដែល ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

      ក្នុងការចុះពិនិត្យមើលនូវទីតាំងឃ្លាំង និងរោងសម្ងួតដំឡូងមីទាំង២កន្លែងខាងលើនេះ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ឯកឧត្តម ក៏បានធ្វើការពិនិត្យនិងបានវាយតម្លៃថា៖ទីតាំងឃ្លាំងនិងរោងទាំងនេះគឺមានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ដែលជំនួសឱ្យទីតាំងសាលារៀនបច្ចប្បន្ន និងដើម្បីត្រៀមរៀបចំសាលាក្នុងការបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនធម្មតាឡើងវិញ គឺធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

     នៅក្នុងដំណើរចុះពិនិត្យមើលនូវទីតាំងខាងលើនោះ។ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ ខេង សុមេធ ក៏បានសម្រេចនិងកំណត់យកឃ្លាំងដែលបានទុកចោលខាងលើ ចំនួន០២ឃ្លាំង និងជារោងសម្ងួតដំឡូងមីចំនួន០១ ដើម្បីរៀបចំធ្វើការជួសជុលកែលម្អរហេដ្ឋារចនាសម្ព័ន្ឋទីតាំងនេះជាមុន ចាប់ពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១តទៅ ហើយដែលអាចទទួលពលករឲ្យចូលធ្វើចត្តាឡីស័កបានចំនួនប្រមាណ៣.000នាក់ផងដែរ។ដោយឡែក ចំពោះ ឃ្លាំងចំនួន០២ទៀត នឹងពិនិត្យលទ្ឋភាពតាមក្រោយស្របទៅតាមលំហូរចូលពលករជាក់ស្តែងដើម្បីត្រៀមបម្រុងទុក។

      ព្រមជាមួយនេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ឯកឧត្តមផ្ទាល់ ក៏បាន និង កំពុងតែមមាញឹកក្នុងការរៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋ នូវ ទីតាំងទាំងនោះដែលជាទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ និងស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើជាមណ្ឌលព្យាបាល ដែលអាចផ្ទុកនូវគ្រែ បានចំនួន២.៥០០គ្រែ ផងដែ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner