Cristiano Ronaldo បន្ថែម២គ្រាប់ បំបែកកំណត់ត្រាថ្មី នៅក្រុមជម្រើសជាតិ
អត្ថបទដោយ៖
ចាន់ វិចិត្រ
Cristiano Ronaldo រកបាន២គ្រាប់ បង្កើតកំណត់ត្រាថ្មី ដោយរកបាន១១១គ្រាប់ អោយជម្រើសជាតិព័រទុយហ្គាល់ ឆ្លងកាត១៨០ប្រកួត ក្រោយយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់ ២-១ នៃការប្រកួតជម្រុះពាន World Cup Qatar 2022 កាលពីយប់មិញ ។
គួរបញ្ជាក់ថា កីឡាករអ៊ឺរ៉ង់ Ali Daei ជាម្ចាស់កំណត់ត្រាដែលរកបាន ១០៩គ្រាប់ អស់ជាច្រើនឆ្នាំប៉ុន្តែឥឡូវវីរបុរសក្រុមជម្រើសរើសជាតិ ព័រទុយហ្គាល់ និងជាសមាជិកថ្មីក្រុមបិសាចក្រហម Man Utd រកបាន២គ្រាប់ សរុប ១១១គ្រាប់ ជាខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងពិភពបាល់ទាត់ នៅលើពិភពលោក ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។