មន្ត្រី​កាទូត​ជាន់ខ្ពស់​អាមេរិក​​ឆ្លង​កូ​វី​ដ​ ​ពេល​ភៀសខ្លួន​ពី​អា​ហ្វហ្គា​នី​ស្ថាន​

លោក​ Ross ​W​i​l​son​ ​មន្ត្រី​កា​ទូត​ជាន់ខ្ពស់​អាមេរិក​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ដែល​ទើប​ជម្លៀស​ចេញពី​រដ្ឋធានី​កា​ប៊ូ​ល​ ​បាន​វិជ្ជមាន​កូ​វី​ឌ​១​៩​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រាយការណ៍​ ​នា​ថ្ងៃ​ទី​១​ ​កញ្ញា​ ​ដោយ​លោក​បាន​ធ្វើដំណើរ​តាមយន្តហោះ​មួយ​ក្នុងចំណោម​ជើង​ហោះហើរ​សង្គ្រោះ​ចុងក្រោយ​។​

​មុន​ពេល​ជម្លៀស​ចេញ​ ​លោក​បាន​បំ​ពេញការ​ងារ​ក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​កា​ប៊ូ​ល​ ​ប៉ុន្តែ​លោក​​​មាន​អា​កា​រៈ​ស្រាល​ទេ​ ​ហើយ​លោក​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ ​កាលពី​មករា​។​

​លោក​ត្រូវ​បាន​ជម្លៀស​ចេញពី​ស្ថានទូត​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​សីហា​ ​ពោល​គឺ​នៅពេលដែល​ក្រុម​តា​លីប​ង់​ចូលវាយលុក​ក្នុង​ក្រុង​កា​ប៊ូ​ល​ ​ឈាន​ដល់​ការ​គ្រប់គ្រង​ប្រទេស​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner