ពលករខ្មែរចំនួន ១៤នាក់ និងកុមារម្នាក់បានត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី០២ កញ្ញា ២០២១ ដដែលនេះ តាមការអំពាវនាវរបស់បងប្អូនពលករខ្មែរ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានសហការជាមួយអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ៦១គ្រួសារ ដែលកំពុងស្នាក់នៅសហគមន៍ ២០០បន្ទប់ (ស្ថិតនៅតំបន់ជិតផ្សាររោងក្លឿ) ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ ដោយបាននាំយកនូវស្បៀងអាហារមានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។ដោយ សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner