កូរ៉េខាងជើងបដិសេធមិនយកវ៉ាក់សាំង ជិត៣លានដូស
កូរ៉េខាងជើងបានបដិសេធមិនយកវ៉ាក់សាំងជំនួយ ជិត៣លានដូស នេះបើតាមទីភ្នាក់ងារ UNICEF នៃអង្គការសហប្រជាជាតិ នាថ្ងៃ ទី១ កញ្ញា ដោយគេដឹងថា ជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់។
UNICEF ជាទីភ្នាក់ងារទទួលបន្ទុកកុមារ ដែលជាអ្នករ៉ាប់រង់ផ្គត់ផ្គង់វ៉ាក់សាំងកូវ៉ាក់ ទៅបណ្តាប្រទេសមានចំណូលទាបមួយនេះបានអះអាងទៀតថា ការផ្តល់វ៉ាក់សាំងមានដែនកំណត់ ខណៈដែលវីរុសបន្តឆ្លងរាលដាល គ្រប់កន្លែង។ មកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់មានសូម្បី១ករណី ហើយបានដាក់ចេញវិធានការតឹងរឹងប្រឆាំងវីរុសនេះ រួមមានទាំងការបិទព្រំដែន និងរឹតត្បឹតការធ្វើដំណើរក្នុងប្រទេសជាដើម។
«ពួកយើងបន្តធ្វើការជាមួយអាជ្ញាធរកូរ៉េខាងជើង ជួយឆ្លើយតបនឹងបញ្ហាជំងឺរាតត្បាតកូវីដ១៩» នេះបើតាមអ្នកនាំពាក្យកូវ៉ាក់។
កាលពីខែកក្កដា កូរ៉េខាងជើងក៏បដិសេធមិនយកវ៉ាក់សាំង ដែរ ដោយសារតែបារម្ភរឿង ប្រតិកម្មវ៉ាក់សាំង៕ ប្រភពពី CNA