អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៩លាន៩៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៥ម៉ឺននាក់ និងជាសះស្បើយ១៩៦លាន៥៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៩លាន៩៥ម៉ឺន៦ពាន់៣៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥៥ម៉ឺន៧ពាន់៨៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៦លាន៥៩ម៉ឺន៥ពាន់៤៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤០លាន៥១ម៉ឺន៣ពាន់១៨នាក់ ស្លាប់ចំនួន៦៦ម៉ឺន២ពាន់៨៥៣នាក់ និងជាសះស្បើយចំនួន៣១លាន១៩ម៉ឺន៩ពាន់៨៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៩០ម៉ឺន២ពាន់៣៤៥នាក់ ស្លាប់៤៣ម៉ឺន៩ពាន់៩១៦នាក់ និងជាសះស្បើយ៣២លាន៥ម៉ឺន៦ពាន់៨៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៨៣ម៉ឺន៧១២នាក់ ស្លាប់ចំនួន៥៨ម៉ឺន២ពាន់៤នាក់ និងជាសះស្បើយ១៩លាន៨០ម៉ឺន១ពាន់៧២៥នាក់ ៕ ប្រភព៖ worldometers
