ជនសង្ស័យម្នាក់ជាប់ពីបទលួច ( ម៉ូតូSUZUKI Nex ) ត្រូវនគរបាលខណ្ឌ ឬស្សីកែវ ឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១នេះ មានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួច ( ម៉ូតូSUZUKI.ម៉ាកnex ) របស់ប្រជាពលរដ្នត្រូវ កម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង ១៩និង ៤៥នាទីម្សិលមិញនេះ នៅចំណុចផ្ទះជួលផ្លូវ៩០៧ ក្រុមទី ៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះសុង សំរ៉ស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ បន្ទប់ជួលក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យឈ្មោះ សុខ ខួច ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះ៨៦Eo ផ្លូវ១៤១ សង្កាត់អូរឫស្សី១ ខណ្ឧ៧មករា (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។
*សំភារៈ ដក ហូតៈ
ដែកសំបែតចុងស្រួចចំនួន០១ សោរខ្សៀលេខ៨ចំនួន០១
សោរលេខ៨ចំនួន០១ ដងា្កប់ចំនួន០១
ទុរវីសចំនួន០២+ខ្សៀសំរាប់ដោះប៊ូសុីម៉ូតូចំនួន០១ ក្រាមសរថា្ល០១កញ្ចប់ថង់តូច
ម៉ូតូ០១គ្រឿងម៉ាកSUZUKI.nex ពណ៍ទឹកប្រាក់(សេរី019) សា្លកលេខភ្នំពេញ1HV9725 (របស់ជនរងគ្រោះ ) ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន នៅថ្ងៃទី ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួលនៅចំណុចកេីតហេតុខាងលេី រួចក៏ដើរឡើងទៅបន្ទប់ជាន់ទី១ស្រាប់តែមានជនសង្ស័យបានដេីរចេញពីក្រៅមកដល់ចំណុចកេីតហេតុឃេីញម៉ូតូជនរងគ្រោះចតទុកខាងក្រោមបន្ទប់ជួល ស្ងាត់ពុំមានមនុស្សបានធ្វេីសកម្មភាពលួចប្រើដែកសំប៉ែតចុងស្រួចកាច់បំបែកសោរកុងតាក់ម៉ូតូ បានហើយជិះ ត្រូវម្ចាស់ម៉ូតូឃើញក៍ស្រែកចោរៗ កំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុសិ្តទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញខណ្ឌ+ប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


