សាកលវិទ្យាល័យក្រចេះ បើកវគ្គបណ្តុះបណ្តាល ស្តីពី “ការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ ៖ វគ្គបណ្តុះបណ្តាល អំពីការកែច្នៃផលិតផលចំណីអាហារក្នុងស្រុក សម្រាប់សិស្ស និសិ្សតរបស់សាកលវិទ្យាល័យខេត្តក្រចេះ អោយបានយល់ដឹងពីបទពិសោធន៍ និងការបង្កើតសហគ្រាសខ្នាតតូចបានដោយខ្លួនឯង ។ វគ្គបណ្តុះបណ្តាលនេះមានកាអញ្ជើញចូលរួមពី ឯកឧត្តម ងី ឡាយមិថុនា សាកលវិទ្យាធិការ និង លោក Dr. Hendri Bustamam មកពីសាកលវិទ្យាល័យ Bengkulu នៃប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី០៣ កុម្ភះ ឆ្នាំ២០២០ ។ 
ឯកឧត្តម ងី ឡាយមិថុនា សាកលវិទ្យាធិការ មានប្រសាសន៏ថា៖ វគ្គបណ្តុះ បណ្តាលនេះ មានគោលបំណងសំខាន់គឺ ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពបុគ្គលិក អប់រំមន្រ្តី និស្សិតនៅក្នុងសាកលវិទ្យាល័យក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ កសិករ និងអាជាធរពាក់ព័ន្ធ ទៅលើបច្ចេកទេសក្នុងការកែច្នៃ ការផលិត និងការវេចខ្ចប់នូវកសិផលក្នុងស្រុក ដើម្បីកែច្នៃឱ្យចេញទៅជាផលិតផលសម្រេច (តែខ្ញី, តំណាប់ម្នាស់, ម្សៅដំឡូង, មី, និង នំប៉ុង)។ ទន្ទឹមជាមួយគ្នានោះផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងផ្សព្វផ្សាយបញ្ជ្រាប នូវទស្សនវិស័យក្នុងការប្រែក្លាយអាជីវកម្មដែលមានលក្ខណៈគ្រួសារ ទៅជាអាជីវកម្មសហសខ្នាតតូច និងមធ្យមនៅក្នុងសហគមន៍ផងដែរ។
 ឯកឧត្តម សាកលវិទ្យាធិការ មានប្រសាសន៍ បញ្ជាក់ថា ក្រោយបញ្ជាប់វគ្គបណ្តុះបណ្តាលនេះ សិស្សនិស្សិត ឬសិក្ខាកាម នឹងអាចយល់ដឹងអំពី ៖ ការបង្កើតនូវមូលដ្ឋានគ្រឹះ នៃអាជីវកម្មលក្ខណៈគ្រួសារ ទៅជាអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្អែកលើសក្តានុពលក្នុងសហគមន៍របស់ខ្លួនតាមជំនាញ និងបច្ចេទេសដែលបានរៀនក្នុងវគ្តបណ្ដុះបណ្ដាលនេះមានដូចជា – បច្ចេកទេសក្នុងការកែច្នៃខ្ញី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច “តែខ្ញី” – បច្ចេកទេសក្នុងការកែច្នៃម្នាស់ ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច “តំណាប់ម្នាស់” – បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច “ម្សៅដំឡូងមី” – បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ដំឡូងផ្អែម និងល្ពៅ ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច “មីរស់ជាតិផ្សេងៗគ្នា” – បច្ចេកទេសក្នុងការកែច្នៃដំឡូងមី ការផលិត និងការវេចខ្ចប់ឱ្យទៅជាផលិតផលសម្រេច “នំប៉ុង ឬ នំផ្អែម”៕ដោយ ម៉េង គាង

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner