កិច្ចប្រជុំពិភាក្សា និងរៀបចំខ្លឹមសារ សម្រាប់កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ខែកញ្ញា តុលា វិច្ឆិកា និង ឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំក្រុមប្រតិបត្តិការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមអនឡាញ (Zoom) ដើម្បីពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិខែកញ្ញា តុលា វិច្ឆិកា និង ឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២១ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន ១៣នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល បំផុសនូវគោលគំនិតសំខាន់ៗដើម្បីផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិជាបន្តបន្ទាប់ ក៏ដូចជារៀបចំផែនការតទៅមុខទៀត សំដៅធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner