ធន់ ផានិត ថា ជួបអ្នកខ្លាំងជាឱកាសស្វែងយល់ពីចំណុចខ្វហខាត ដើម្បីពង្រឹងសមត្ថភាពបន្ថែម

អ្នកប្រដាល់គុនខ្មែរវ័យក្មេង មកពីខេត្តកោះកុង ធន់ ផានិត នឹងត្រូវជួបអ្នកប្រដាល់រៀមច្បងម្ចាស់ខ្សែក្រវ៉ាត់២ស្ថាប័ន អ្នកប្រដាល់ មានរហ័សនាមមុខសេដ អេលីត ចំរើន ក្នុងកម្មវិធីប្រដាល់ខារ៉ាប៉ាវ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។


ថ្លែងប្រាប់អ្នកព័ត៌មាន ពីកន្លែងហ្វឹកហាត់ក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិ អ្នកប្រដាល់វ័យក្មេងចិត្តសឿង ធន់ ផានិត បានលើកឡើងថា ជំនួបសប្តាហ៍នេះ មិនមានការបារម្មណ៍នោះទេ គឺសប្បាយចិត្តទៅវិញ ព្រោះបានជួបអ្នកខ្លាំង គឺជាឱកាសបានដកស្រង់បទពិសោធន៍ និងស្វែងយល់ពីកម្រិតបច្ចេកទេស ថាខ្លួនស្ថិតនៅចំណុចត្រង់ណា ដើម្បីពង្រឹងចំណុចខ្វះខាត អភិវឌ្ឍសមត្ថភាពបោះជំហ៊ានក្លាយជាកីឡាករគុនខ្មែរសក្តានុពល នៅពេលខាងមុខ ។


ធន់ ផានិត អះអាងថា ទោះបីអ្នកប្រដាល់រៀមច្បង អេលីត ចំរើន មានស្នៀតវាយល្អគ្រប់ទម្រង់ និងធ្លាប់យកឈ្នះសិស្សច្បងរួមក្លិបក៏ដោយ ក៏ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍ ។
សូមរំលឹកថា ធន់ ផានិត ជាអ្នកប្រដាល់ឡើងជើងជួរមុខមួយរូប លើប្រភេទម្ងន់៥៧គីឡូក្រាម ធ្លាប់ជួបកីឡាករខ្លាំងៗ ដូចជា រិន ដេវី ,អេ ណារ័ត្ន ,បឺត សង្ឈឹម និងអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះជាច្រើនរូបផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner