ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏សំខាន់នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហា

ភ្នំពេញៈសេចក្តីជូនដំណឹង របស់ក្រសួងពាណិជិជកម្ម បានឲ្យដឹងថា៖ព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏មានសារៈសំខាន់នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ(SIRHA Budapest Business Events of Food Industry ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

SIRHA Budapest គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម នៃឧស្សាហកម្មម្ហូបអាហារដ៏សំខាន់ នៅក្នុងតំបន់អឺរ៉ុប និងធ្លាប់រៀបចំឡើងទទួលបានជោគជ័យ ចាប់តាំងពីឆ្នាំ២០១៤ កន្លងមក ដោយមានអ្នកចូលរួមដែលមានវិជ្ជាជីវៈ ផ្នែកម្ហូបអាហារចំនួន ២ម៉ឺន ៤ពាន់ក្រុមហ៊ុន មកពី ៤៤ប្រទេស ។ សម្រាប់ឆ្នាំ២០២២ខាងមុខ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងតាមទម្រង់កូនកាត់ (Hybrid) ដោយមានការចូលរួមដោយផ្ទាល់ និងការចូលរួមតាំងបង្ហាញផលិតផលអនឡាញ និងមានការរៀបចំព្រឹត្តិការណ៍អម ដូចជា ជំនួបពាណិជ្ជកម្មតាមរយៈ ការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈ អនឡាញផងដែរ ។

ដំណឹងនេះចាត់ទុកជាការអញ្ជើញ លោកឧកញ៉ា លោក លោកស្រី ដែលកំពុងធ្វើធុរកិច្ចក្នុងឧស្សាហកម្មម្ហូបអាហារដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និង/ឬមានបំណងសិក្សាស្វែងយល់ ពីទីផ្សារម្ហូបអាហារនៅអឺរ៉ុបកណ្តាល អាចស្វែងរកព័ត៌មានបន្ថែមដោយចូលក្នុងគេហទំព័រ http://sirha-budapest.com/en/ ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

  • – ទូរស័ព្ទលេខ ៖ ០៩២ ៧៥៤ ២២២ ឬ ០៨៧ ៧៥៥ ៥៥១
  • – អ៊ីម៉ែល ៖ phonraya@yahoo.com / ritatong19@gmail.com

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner