ឯកឧត្តម ស៊ូ សុជាតិ ធ្វើការបង្ហាញអំពី សក្តានុពល និងការរីកចម្រើននៃវិស័យមូលបត្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយអគ្គនាយក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការចាប់អារម្មណ៍របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី អំពីឱកាសក្នុងការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ ក្នុងវិស័យមូលបត្រ។ ឯកឧត្តមប្រតិភូ បានធ្វើការបង្ហាញដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី អំពីសក្តានុពល និងការរីកចម្រើននៃវិស័យមូលបត្រ និងបានឆ្លើយតបនូវសំណួរសំខាន់ៗ ព្រមទាំងបានផ្តល់ជាអនុសាសន៍ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner