អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមបុណ្យគម្រប់ ៧ថ្ងៃ លោកស្រីប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូរួមដំណើរជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធ លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួម សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏មានសមត្ថភាព និងប្រជាប្រិយភាពមួយរូបដែលទទួលបន្ទុកកិច្ចការនារីថ្នាក់ខេត្ដ ហើយការបាត់បង់លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ជាការបាត់បង់ធនធានមនុស្សដ៏កម្រសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកស្រីប្រធានមន្ទី សូមបានទៅ សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner