Barcelona បានកាត់បន្ថយចំណាយ ១៤៥លានអឺរ៉ូ/១ឆ្នាំ ក្រោយការចាកចេញរបស់តារាឆ្នើមជាច្រើនរូប

កីឡាករសំខាន់ៗជាច្រើនបានចាកចេញធ្វើអោយក្លិប Barcelona បានកាត់បន្ថយប្រាក់រហូតដល់ ១៤៥ លានអឺរ៉ូ ពីតម្លៃពលកម្មនៅរដូវក្តៅនេះ ។
ស្ថានភាពគួរឱ្យបារម្ភ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលការមកដល់របស់ប្រធានក្លឹបBarcelona ថ្មី លោក Joan Laporta ចូលមកកាន់តំណែង បានរងថ្មបាក់ពីប្រធានចាស់លោក Josep Maria Bartomeu ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុក្លឹប ។

ដូច្នេះហើយលោក Joan Laporta ត្រូវអោយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Lionel Messi ចាកចេញទៅក្លិបអ្នកមានបារាំង PSG ទាំងឈឺចាប់ ។
សូមបញ្ជាក់ថា ក្រៅពី Lionel Messi កីឡាករ Antoine Griezmann ក៏វិលទៅក្លិបចាស់ Atletico Madrid វិញក្នុងលក្ខខណ្ឌខ្ចីជើង និងរួមទាំង Emerson Royal និង Junior Firpo ក៏ជាផ្នែកមួយផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner