ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បន្តឈរលេខ១ពូលE ក្រោយយកឈ្នះ អេស្តូនី ៥ទល់២ វគ្គជម្រុះ World Cup ២០២២
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក បន្តឈកំពូលតារាងពូល ក្រោយយកឈ្នះ អេស្តូនី ៥ទល់២ នៃវគ្គជម្រុះ World Cup ២០២២ នៅទីក្រុង Tallinn ប្រទេស អេស្តូនី ។ ប្រធានក្រុមអេស្តូនី កីឡាករ Mattias Kait បានរកគ្រាប់បាល់បើកឆាកយ៉ាងភ្ញាក់ផ្អើល ដោយចូលលេងបានតែ២នាទី និងគ្រាប់ទី២រកបានដោយកីឡាករ Erik Sorga នៅនាទី៨៣ ។
ខណៈក្រុមបែលហ្ស៊ិក រកបាន៥គ្រាប់ដោយកីឡាករ Hans Vanaken នៅនាទី២២ , Romelu Lukaku រកបានពីរគ្រាប់ម្នាក់ឯង នៅនាទី២៩ ៥២ , Axel Witsel រកបាននៅនាទី៦៥ និង Thomas Foket រកបាននៅនាទី៧៦ ។
គួរបញ្ជាក់ថា ក្រុមបែលហ្ស៊ិក កំពុងឈរនៅលើកំពូលតារាង នៃពូល E ដោយមាន ១០ ពិន្ទុឆ្លងកាត់៤ការប្រកួត ។ សាធារណរដ្ឋឆេកកំពុងឈរលេខ ២ មាន ៧ ពិន្ទុបន្ទាប់ពីយកឈ្នះបេឡារុស្ស ១-០ ។ ខណៈក្រុមវេលស៍ លេងបាន២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។