មាគ៌ានយោបាយបក្សកុម្មុយនីស្ដកម្ពុជា

បន្ទាប់ពីកងទ័ពរំដោះខ្មែរក្រហមទទួលជ័យជម្នះលើរបបសាធាររដ្ឋខ្មែរ លន់ នល់ នៅថ្ងៃ១៧ មេសា ១៩៧៥ ខ្មែរក្រហមមានគោលនយោបាយក្នុងការកសាងប្រទេសឡើងវិញ ដោយបង្ខំជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា ឱ្យទៅធ្វើស្រែចម្ការនៅទីជនបទដាច់ស្រយាល និងការការពារជាតិ ដោយបញ្ជូនកងទ័ពទៅតាមព្រំដែននានា ជាពិសេសតាមព្រំដែនវៀតណាម។ ការអនុវត្តគោលនយោបាយដ៏លេលានៃមេដឹកនាំខ្មែរក្រហម ដែលមានតែមួយគ្មានពីរលើពិភពលោកនេះ បានធ្វើឱ្យប្រជាជនរាប់លាននាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ខ្លួន ដ្បិតអត់អាហារ ធ្វើការលើសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ការចាប់បញ្ជូនឱ្យទៅច្បាំងជាមួយខ្មាំង ការឃុំឃាំង ការធ្វើទារុណកម្ម និងសម្លាប់។

#ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#KhmerHistory#ខ្មែរក្រហម

Facebook Page: Black-CrowTelegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner