និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ លោក Ganapathi Bhatt បានបង្កើតម៉ាស៊ីនមួយជាប្រភេទកង់រត់បញ្ឈរ ដែលអាចសម្រួលដល់ការឡើងដើមឈើខ្ពស់ៗបាន
អត្ថបទដោយ៖
AMS OneMinute
ម៉ាស៊ីននេះអាចដឹកមនុស្សទំងន់រហូតដល់ ៨០គីឡូក្រាម ឡើងដល់ចុងឈើក្នុងរយៈពេល ៣០វិនាទី។ ចំពោះសាំងមួយលីត្រ កសិករអាចឡើងដើមឈើបាន ៩០ដើម។
បញ្ហាកង្វះអ្នកជំនាញឡើងដើមឈើនៅក្នុងតំបន់រស់នៅរបស់ Ganapathi បានជំរុញឱ្យគាត់មានគំនិតបង្កើតម៉ាស៊ីននេះឡើង ដែលគំនិតនេះបានទាក់ទាញអ្នកវិនិយោគឱ្យពិនិត្យមើលលទ្ធភាពក្នុងការផលិត និងលក់ចេញលើទីផ្សារ។