វៀតណាម​៖​ ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ជំរុញ​អ្នកជា​ពី​កូ​វី​ដ​ ​ជួយ​ដល់​អ្នកជំងឺ​ផ្សេងទៀត​

ក្រុម​អ្នកជំងឺ​កូ​វី​ដ​១​៩​ដែល​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​មាន​ភាព​សុំា​បណ្តោះអាសន្ន​ពី​ជំងឺ​នេះ​គួរតែ​ផ្តល់​ជំនួយ​ ​ក្នុង​កិច្ចការ​ព្យាបាល​អ្នក​ផ្សេងទៀត​ឲ្យ​ជាសះស្បើយ​ដូច​ខ្លួន​ដែរ​ ​នេះ​គឺជា​ការ​ជំរុញ​របស់​មន្ត្រី​សុខាភិបាល​។​

​«​ពួកយើង​ត្រូវការ​ជំនួយ​របស់​អ្នក​ ​ចំពោះ​ពេលវេលា​នៃ​ការ​សម្រេច​ចិត្ត​នេះ​ ​បើ​ទោះបីជា​ពួកយើង​យល់ថា​ ​អ្នក​ត្រូវការ​ពេលវេលា​ ​ដើម្បី​ជាសះស្បើយ​ពី​ជំងឺ​សាហាវ​នេះ​ក៏ដោយ​»​ ​នេះ​គឺជា​សម្តី​របស់​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​ N​guy​e​n ​T​ruon​g​ ​Son​ ​ដែល​បាន​លើកឡើង​ ​តាមរយៈ​លិខិត​ ​ផ្ញើ​ជូន​ទៅ​ក្រុម​អតីត​អ្នកជំងឺ​កូ​វី​ដ​១​៩​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​មាន​អ្នកជំងឺ​ជាច្រើន​កំពុង​រងគ្រោះ​ពី​វី​រុ​សប​ម្លែ​ង​ខ្លួន​ង​ថ្មី​ ​D​e​l​t​a​ ​ជាពិសេស​ ​ក្នុង​ក្រុង​ហូ​ជី​មិញ​ ​ហើយ​រាល់​ការ​ជួយ​របស់​អ្នក​ជាសះស្បើយ​ទាំងនោះ​ ​គឺ​ចាំបាច់​។​

​ជាមួយគ្នា​នេះ​ ​នាយក​រង​នៃ​រដ្ឋបាល​ក្រុង​ហូ​ជី​មិញ​ N​guy​e​n ​H​o​a​i​ N​am​ ​បាន​និយាយ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​អតីត​អ្នកជំងឺ​ដែល​ចង់​ជួយ​នឹង​ត្រូវ​កែន​ ​និង​មាន​សំណង​ទូទាត់​ដែរ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​១​ ​កញ្ញា​ ​អ្នកជំងឺ​ជាង​១​១​៦​,​៣​០​០​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​ក្នុង​ក្រុង​នេះ​ ​ដែល​អាច​នឹង​បង្កើត​ធនធាន​ដ៏​មាន​តម្លៃ​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​ N​guy​e​n ​H​o​a​i​ N​am​ ​។​

​ក្រុម​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​បាន​លើកឡើង​ថា​ ​អតីត​អ្នកជំងឺ​ទាំងនេះ​យល់ច្បាស់​ណាស់​ពី​ភាព​លំបាក​ ​បទពិសោធន៍​ផ្សេងៗ​ ​ហើយនឹង​អាច​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​មិនទាន់​ជាសះស្បើយ​ ​ឲ្យឆាប់​ជា​ដែរ​។​

​អនុ​រដ្ឋមន្ត្រី​ N​guy​e​n ​T​ruon​g​ ​Son​ ​កាលពី​ខែក​ក្ដ​កា​ ​ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ហូ​ជី​មិញ​ ​រួម​មាន​ទាំង​អ្នក​ចូលនិវត្តន៍​ ​និង​និស្សិត​ស្ម័គ្រចិត្ត​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​មាន​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​បាន​ឆ្លើយតបនឹង​ការ​អំពាវនាវ​នេះ​៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner