កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២,៥លានដូសបន្ថែម

អត្ថបទដោយ៖
Kien Sereyvuth

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២,៥លានដូសបន្ថែម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។ វ៉ាក់សាំងនេះគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន។

កម្ពុជា ក៏ដូចជាបណ្តាប្រទេស ជាច្រើន បាននិងកំពុងផ្តោតការយកចិត្ត ទុកដាក់ជាសំខាន់លើយុទ្ធនាការ ចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការ ប្រយុទ្ធ និងការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។ យោងតាមអង្គការសុខភាពពិភពលោក (WHO), វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារ ទៅនឹងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទ ដែលតា ផងដែរ ។ ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ, រាជរដ្ឋាភិបាល បានខិតខំ និង ព្យាយាមស្វែងរក វ៉ាក់សាំងតាម រយៈយន្តការដែលមាន ជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយ មនុស្សធម៌ក្តី និងជាការបញ្ជាទិញដោយផ្ទាល់ក្តី។

សម្ដេចតេជោ បន្ថែមថា ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ នៅដើមខែសីហា លើក្រុមគ្រូពេទ្យ និងមន្ត្រីរាជការជួរមុខ ក៏ដូចជាក្រុមពលរដ្ឋដែលមានហានិភ័យខ្ពស់។ បើតាមប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា វ៉ាក់សាំង ដែលកម្ពុជាបញ្ជាទិញនេះ នឹងប្រើសម្រាប់ការចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ដែលចាក់រួចទាំង២ដូសរួចហើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner