ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែត បានជំរុញឱ្យមន្រ្តី ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំរើប្រជាពលរដ្ឋឱ្យបានល្អតបតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែតខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋានកងកម្លាំង គ្រប់លំដាប់ថ្នាក់ សូមបន្តធ្វើអំពើល្អ បម្រើ ប្រជាពលរដ្ឋ ឱ្យបាន ល្អតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជាទៅលើ សេវាសាធារណះ សេវាតម្រូវការ សេវាសំណូមពរ និងបន្តការអភិវឌ្ឍ ក្នុងមូលដ្ឋានជាប្រចាំដើម្បីបង្កើនជំនឿទុកចិត្តពី ប្រជាពលរដ្ឋលើ ការដឹកនាំរបស់ គណះបក្សប្រជាជនកម្ពុជា និងឈាន ឆ្ពោះ ទៅ រក ជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងបោះឆ្នោតសកលឆ្នាំ២០២៣ ។
ខណៈ ឯកឧត្ដមសុខ ប្រសិទ្ធិ និងក្រុមការងារបានអញ្ជើញ ចុះសាកសួរសុខទុក្ខនិង សំណេះសំណាលជាមួយអាជ្ញាធរកងកម្លាំងប្រដាប់ អាវុធ សមាជិក សមាជិការ នៃក្រុមការងារគណះបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំរមេញ ។ ព្រឹកថ្ងៃទី០៤កញ្ញា ឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវឯកឧត្ដម សុខ ប្រសិទ្ធិ បានបន្តថា កន្លងមកប្រជាពលរដ្ឋច្រើនលើសលុបបានបោះឆ្នោតជូន គណះបក្សប្រជាជន កម្ពុជានិងគាំទ្រ សម្ដេចតេជោសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៦អណត្តិមកហើយដោយសារ ប្រជាពលរដ្ឋបានមើលឃើញនូវការដឹកនាំ របស់គណះបក្សប្រជាជនកម្ពុជា ដើរ លើផ្លូវត្រឹមត្រូវគិតគូរពីផលប្រយោជន៍ប្រជាជនជាធំដឹងសុខទុក្ខការលំបាក ប្រជាពលរដ្ឋគ្រប់កាលះទេសះ នៅពេលប្រទេសជាតិមានបញ្ហាប្រឈមណាមួយកើតឡើងថ្នាក់ដឹកនាំមិនរត់ចោលប្រជាពលរដ្ឋនៅឈរដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដូចជាគ្រោះទឹកជំនន់ការរីកដាលដាលជំងឺកូវីដ១៩នាពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តសុំជំនួយវ៉ាក់សាំងឧបករណ៍សម្ភារះសុខាភិបាលនិងទិញវ៉ាក់សាំង ដើម្បីយកមកចាក់ការពារសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ឯកឧត្ដម សុខ ប្រសិទ្ធិ បានផ្តាំផ្ញើរដល់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ របស់គណះបក្សប្រជាជន កម្ពុជានិងការដឹកនាំដ៍ល្អរបស់ប្រមុខរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍមូលដ្ឋានបម្រើប្រជាពលរដ្ឋឱ្យបានល្អ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បី ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អជាពិសេសចូលរួមបង្រ្កាបឱ្យបានទាន់ពេលវេលាចោរលួចប្លន់គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។
ទោះបីអត្រាការឆ្លងនៃជំងឺកូវីដ១៩នៅកម្ពុជាមានការថយចុះក៍ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ បានបន្ត ឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយត្ន័ជានិច្ច បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ»និង «៣កុំ »និងសូមជួយនែនាំដល់កូនចៅទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នក នៅតាមទីតាំង និងពេលវេលាដែលបានរៀបចំដោយរដ្ឋបាលខេត្តដែលជាការរួមចំនែក យ៉ាង សំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុង សហគមន៍ និងប្រទេសរបស់យើង។ក្នុងឱកាសនោះដែរឯកឧត្តម សុខ ប្រសិទ្ធិ បានឧបត្ថម្ភថវិការមួយចំនួន ដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ កងកម្លាំង មន្រ្តីមូលដ្ឋានក្រុមប្រឹក្សាឃុំមេភូមិ និងមន្រ្តីសុខាភិបាល សរុបជាទឹកប្រាក់ជាង៦លានរៀល ។ដោយ-រ៉ាវុធ






