រដ្ឋ​មន្ត្រីការ​បរទេស​លីទុយអានី​ ​Gabrielius ​Landsbergis ​​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ប្រទេស​ចិន​ ខណៈមាន​ភាព​តាន​តឹង​​រវាង​​ក្រុង​វីលនីញូស ​និង​​ក្រុង​ប៉េកាំង​ជុំវិញ​វិវាទ​លើ​កោះតៃវ៉ាន់​​

អត្ថបទដោយ៖
AMS OneMinute

​លោក ​Landsbergis ​ថាសហភាព​អឺរ៉ុប​ត្រូវ​តែ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​ចិន​ ​​ក៏​ដូច​ជាប​ង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ណាតូ​លើ​បញ្ហា​គោល​នយោបាយ​ចិន​។​

កាល​ពី​ថ្ងៃ​ទី ១០ ​សីហា រដ្ឋា​ភិបាល​របស់​លោក​ Xi​ ​ ​បាន​​​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​លីទុយអានីដើម្បី​​ឆ្លើយ​​តប​​ទៅ​​នឹង​ការ​​សម្រេច​​ចិត្ត​របស់​ក្រុង​វីលនីយូស​ដែល​អនុញ្ញាត​ឱ្យ​ក្រុង​តៃប៉ិ​បង្កើត​ការិយាល័យ​​ក្នុង​ប្រទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​តៃវ៉ាន់​​ និង​ឱ្យ​រដ្ឋ​មួយ​នេះ​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​កែ​តម្រូវ​ការ​សម្រេច​ចិត្ត​ខុស​​ជា​បន្ទាន់​។​

​ប្រភព៖ SCMP 

ads banner