សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រៀបរាប់ថា សម្ពាធជីវិតសត្វសមុទ្រនៅតែបន្តកើនឡើង
អត្ថបទដោយ៖
AMS OneMinute
សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រៀបរាប់ថា សម្ពាធជីវិតសត្វសមុទ្រនៅតែបន្តកើនឡើង។ ត្រីធូណា ត្រីឆ្លាម និងបបែលកំពុងរងការគំរាមកំហែងពីការផុតពូជ។
ត្រីធូណាប្រភេទមួយចំនួនត្រូវបានគេចាត់ថា ទទួលរងការគំរាមកំហែងផុតពូជកាលពីឆ្នាំ ២០១១ ប៉ុន្តែបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់មួយទសវត្សរ៍បានធ្វើឱ្យមានការកើនឡើងវិញនៃត្រីធូណាឡើងវិញនៅតំបន់មួយចំនួន។ ដោយឡែក នៅតំបន់ខ្លះនៅតែជាបញ្ហាដូចជានៅផ្នែកខាងលិចនៃអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា។
ទោះយ៉ាងណាក៏ដោយ ចំនួនត្រីឆ្លាមនិងបបែលនៅសមុទ្របន្តធ្លាក់ចុះ ដោយសារសម្ពាធពីការនេសាទត្រីយកសាច់ និងព្រុយ រួមទាំងបម្រែបម្រួលអាកាសធាតុនិងការបំពុលបរិស្ថានជាដើម។

ប្រភព៖ BBC