ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥២៨នាក់ ជាសះស្បើយ ៤៤៧នាក់ ស្លាប់ចំនួន ១៣នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥២៨នាក់, អ្នកជំងឺចំនួន៤៤៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៣នាក់ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៩៥,៨២៨នាក់, អ្នកជាសះស្បើយសរុបចំនួន ៩១,១៣១នាក់, ស្លាប់សរុបចំនួន ១,៩៧០នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner