ប្រេស៊ីលប៉ះអាហ្សង់ទីនវគ្គជម្រុះ World Cup ត្រូវបានផ្អាក
បើយោងតាមសារព័ត៌មាន (CNN) ដែលបានចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា ការប្រកួតជម្រុះបាល់ទាត់ពិភពលោករវាងប្រេស៊ីល និងអាហ្សង់ទីន នៅកីឡដ្ឋាន Corinthians ក្នុងទីក្រុង São Paulo ប្រទេសប្រេស៊ីល ត្រូវបានផ្អាក បន្ទាប់ពីមន្រ្តីសុខាភិបាលប្រេស៊ីលបានមកដល់ទីលាន នាំកីឡាករបាល់ទាត់អាហ្សង់ទីនជាច្រើននាក់ទៅធ្វើចត្តាឡីស័ក ។
ទីភ្នាក់ងារគ្រប់គ្រងសុខភាពប្រេស៊ីល (Anvisa) បានស្នើសុំការគាំទ្រពីប៉ូលីសសហព័ន្ធរបស់ប្រទេសដើម្បីនាំយកកីឡាករអាហ្សង់ទីន ៤ នាក់មិនឱ្យចូលរួមក្នុងវគ្គជម្រុះ ដោយបញ្ជាក់ថាកីឡាករដែលមានបញ្ហាបានធ្វើសេចក្តីថ្លែងការណ៍មិនពិត ដោយបដិសេធថាពួកគេបាននៅចក្រភពអង់គ្លេសដោយដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ មុនមកប្រទេសប្រេស៊ីល ។ សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ប្រេស៊ីល ដើម្បីបង្កាមេរោគកូវីដ ១៩ អ្នកដំណើរណាម្នាក់ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស ១៤ ថ្ងៃមុនពេលមកដល់មិនអាចចូលប្រទេសបានទេ៕


