លោកជំទាវ ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន ត្រៀមបម្រុងទុកសម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

អត្ថបទដោយ៖
ធី ដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងពី លោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅខេត្តស្វាយរៀង ដែលពិធីត្រូវបានធ្វើឡើង នៅទីស្តីការក្រសួង ព្រឹក ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា ។

តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុកផ្គត់ផ្គង់ដល់ពលរដ្ឋជួបការលំបាក និងបងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង មកធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋាន ខេត្តស្វាយរៀង ។

ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន ៖ ១. អង្ករ ១៥តោន ២. មី ៥០០កេសតូច ៣. ទឹកសុទ្ធវីតាល់ ៥០០កេស ៤. អាល់កុល ១៥០កាន ៥. ម៉ាស់ ៣០០កេះធំ ស្មើនឹង ២៧០.០០០ ម៉ាស់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner