សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩

អត្ថបទដោយ៖
AMS OneMinute

កាល ពី ថ្ងៃ សៅរ៍ សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩។

យ៉ាងណាមិញ សមាជិក សភា ភាគ ច្រើន នៅ តែ បោះឆ្នោត ទុក ចិត្ត ដល់ លោក ប្រាយុទ្ធ និង រដ្ឋមន្ត្រី របស់ លោក។

មានសេចក្តីរាយការណ៍ថា អនុ រដ្ឋមន្ត្រី ក្រសួង កសិកម្ម Thammanat មាន បំណង ចង់ ដក លោក ប្រាយុទ្ធ ចេញ ពី តំណែង ដើម្បី បង្កើន ឥទ្ធិពល ក្នុង ចរចា ជាមួយ ប្រាយុទ្ធ ក្នុង ការ បុក យក តំណែង ជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ។

ទោះ ជា លោក ប្រាយុទ្ធ គេច ផុត ចេញ ពី ព្យុះ នយោបាយ នៅ ក្នុង សភា បាតុកម្ម នៅ តាម ដង ផ្លូវ នៅ តែ បន្ត ដាក់ សម្ពាធ លោក ដដែល។ ជា លទ្ធផល មនុស្ស មួយ ចំនួន បាន រង របួស ខ្លះ ងងឹត ភ្នែក ម្ខាង ខ្លះ ទៀត សន្លប់ បាត់ ស្មារតី និងមានការចាប់ខ្លួនផងដែរ។

ប្រភព៖ Bangkok Post

ads banner