សាកសពជាច្រើនដែលរួមមានទាំងបុរស ស្ត្រី ក្មេងជំទង់ និងកុមារ ដែលមានស្នាមធ្វើទារុណកម្ម និងស្នាមខ្សែចងយ៉ាងតឹងបន្សល់ទុកលើដៃ និងក្រោយខ្នងបានអណ្ដែតតាមដងទន្លេ Setit River ភាគខាងកើតនៃស៊ូដង់

អត្ថបទដោយ៖
AMS OneMinute

ភស្តុតាងបានបញ្ជាក់ថា សាកសពទាំងនេះគឺជាសពរបស់ប្រជាជន Tigray។ សាក្សីខ្លះបានប្រាប់ពីរឿងរ៉ាវដ៏ខ្មៅងងឹតនៃការឃុំឃាំង និងការប្រហារជីវិតទ្រង់ទ្រាយធំនៅតាមព្រំដែននៃ Humera ដែលស្ថិតក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី 🇪🇹។

Humera ជាទីក្រុងមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះបំផ្លិចបំផ្លាញអាហ្វ្រិកខាងកើត។ ទោះបីជានាយករដ្ឋមន្រ្តី Abiy Ahmed បានប្រកាសជ័យជំនះនៅចុងខែវិច្ឆិកាក៏ដោយ ការប្រយុទ្ធយោធានៅតែបន្ត។

នៅពាក់កណ្តាលខែកក្កដាកន្លងទៅ កងកម្លាំង Tigray បានប្រកាសពីការវាយលុកថ្មី ដើម្បីដណ្តើមយកមកវិញនូវតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលអេត្យូពីដែលជំរុញឱ្យកងកម្លាំងរដ្ឋាភិបាល និងក្រុមជីវពលចាប់ផ្តើមដំណាក់កាលថ្មីនៃការដាក់ឃុំឃាំងជនជាតិ Tigray ទ្រង់ទ្រាយធំ។

ជនជាតិ Tigray ត្រូវរស់នៅដោយភ័យខ្លាចចំពោះការឃុំខ្លួន ឬសម្លាប់។ ការធ្វើកំណត់ហេតុការឃុំខ្លួន និងការសម្លាប់ជនជាតិ Tigray បានបង្ហាញពីសញ្ញាណនៃអំពើប្រល័យពូជសាសន៍ដែលកំណត់ដោយច្បាប់អន្តរជាតិ។

ប្រភព៖ CNN

ads banner