៦ កញ្ញា ២០២១
១. ៨ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ៤១៦លានដុល្លារអាមេរិកពីការនាំចេញកង់ កើនឡើង ២៤.៥៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ – FN
២. ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០លានដុល្លារ ជាមួយ វិស័យធនាគារនានា ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា – RFI
៣. អាល់កុលក្លែងក្លាយ ឬមេតាណុលជាង ១២តោន ត្រូវបានអាជ្ញាធរខេត្តតាកែវ ស្ទាក់ចាប់បាន និងរឹបអូសនៅចំណុចស្រុកគិរីវង់ ខេត្តតាកែវ ដែលនាំចូលពីប្រទេសវៀតណាមនៅថ្ងៃទី០៥ កញ្ញា – ថ្មីៗ
៤. ក្រុមតាលីបង់ប្រកាសជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូល ក្រោយចូលគ្រប់គ្រងតំបន់តស៊ូ Panjshir និងស្នើឱ្យកងកម្លាំងរបស់រដ្ឋាភិបាលចាស់ចូលរួមជាមួយខ្លួនដើម្បីកសាងប្រទេស – AFP
៥. កងទ័ពអាកាសកោះតៃវ៉ាន់ បានដាក់ពង្រាយយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះយោធាចិនដីគោកចំនួន ១៩គ្រឿង ដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន – Strait Times
