សម្តេចក្រឡាហោម ស ខេង វិលត្រឡប់មកកម្ពុជាក្រោយការព្យាបាល១៤ថ្ងៃនៅបារាំង (Video Inside)

សម្តេចក្រឡាហោម ស ខេង បានវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ ដែលដំណើរវិលត្រឡប់មកវិញ ថ្ងៃទី៦កញ្ញានេះ បានបញ្ចប់នូវរាល់ព័ត៌មានប្រឌិតនានារបស់មេខ្លោងក្រុមឧទ្ទាមដែលប្រើប្រាស់នយោបាយប្រ ជាភិថុតលើដំណើរទស្សនកិច្ចនៅក្នុងប្រទេសបារាំងនោះ។

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីជួនដំណឹងនៅថ្ងៃច័ន្ទនេះថា « បន្ទាប់ពីធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យសុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង, សម្តេចក្រឡាហោម ស ខេង បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពនាព្រឹកថ្ងៃទី៦ កញ្ញាឆ្នាំ២០២១»។ មន្ត្រីខុទ្ទកាល័យបញ្ជាក់ថា «សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាម គោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា» ។

សម្តេចក្រឡាហោម ស ខេង ក្នុងដំណើរទស្សនកិច្ចឯកជនទៅកាន់ប្រទេសបារាំងដើម្បីធ្វើការព្យាបាលរវាងពីថ្ងៃ ២២សីហាដល់ថ្ងៃទី៦កញ្ញា ត្រូវបានមេខ្លោងក្រុមឧទ្ទាមឈ្មោះ សម រង្ស៊ី និងបក្ខពួក បានប្រើនយោបាយទុច្ចរិត និយាយបោកកុហកបង្កឲ្យមានការសង្ស័យថាសម្តេចឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រឡាហោម ស ខេង អាច ជាប់ ពាក់ព័ន្ធជាមួយនឹងទណ្ឌិត សម រង្ស៊ី ក្នុងគម្រោងបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិ។

ល្បិចស្វែងរកការញុះ ញង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុក បានថ្លែងចំអកថាជាល្បិចល្ងង់ខ្លៅ និងជានយោបាយថោកទាប ដែលអ្នកនយោបាយសម័យ Digital នេះលែងប្រើប្រាស់ទៅហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner