អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ២១កន្លែង នៅក្នុងស្រុងអន្លង់វែង

អត្ថបទដោយ៖
ធី ដា

ខេត្តឧត្តរមានជ័យ ៖ ទីតាំង ២១កន្លែង ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ ធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១តទៅ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងទាំងនោះ មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩ ។ ទីតាំងទាំង ២១កន្លែង ដែលត្រូវបិទខ្ទប់នោះ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អាជ្ញាធរខេត្ត បានប្រកាសថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកអន្លង់វែងត្រូវហ៊ុមព័ទ្ធទីតាំងចំនួន ២១កន្លែង និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ ក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក ។ រដ្ឋបាលស្រុកអន្លង់វែង ត្រូវណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត ដែលមានជាធរមាន ។

អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល ឬមានរោគសញ្ញា កូកូ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner