នារីម្នាក់ សង្ស័យជិះម៉ូតូដេញចាប់ចោរ ឆក់បណ្តាលឲ្យបុកជាមួយម៉ូតូកង់បី ដួលបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមៗ
ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូលឿនសង្ស័យដេញចាប់ចោរឆក់ ដែលឆក់ទ្រព្យសម្បត្តិរបស់ខ្លួនបានជ្រុលទៅប៉ះដៃចង្កូតជាមួយម៉ូតូកង់មួយគ្រឿងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូដួលអូសជិត៥០ ម៉ែត្រ។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង ៨ និង ១០ នាទីយប់ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខផ្ទះវីឡា មួយកន្លែងតាមបណ្ដោយផ្លូវ ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះសុឹម ស្រីចាន់ ភេទស្រីអាយុ២០ ឆ្នាំមុខរបរជាអ្នករត់តុ ស្នាក់នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅឯខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ zoomer x ពណ៌ផ្ការឈូកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FH-3509 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយឃើញជិះដេញជនសង្ស័យមួយក្រុមដែរជិះម៉ូតូនៅខាងមុខ ដោយសង្ស័យថាជាករណីឆក់ទ្រព្យសម្បត្តិជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានគេចពីម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខបើកបញ្រ្ចាសទិសដៅគ្នាដោយមិនបានបើកភ្លើងបំភ្លឺផ្លូវ ហើយគេចខាងឆ្វេងដៃជ្រុលទៅប៉ះនឹងម៉ូតូកង់បីមួយគ្រឿងទៀតបើកបញ្ច្រាសទិសដៅគ្នាបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកម៉ូតូដួលអូសជិត ៥០ ម៉ែត្រពីរជនរងគ្រោះ។ ចំពោះករណីខាងលើនេាះមហាជួនរងចាំមើលលោកមេប៉ុស្តិ៍ភ្នំពេញថ្មី ទើបនឹងឡើងកាន់តំណែងថ្មីៗធ្វើការស្រាវជ្រាវ ឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដដែររីទេ?។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់ហើយធ្វើការវាស់វែងយកម៉ូតូរកគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែក សពលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយគ្នានជំងឺកូវីដ19 រួចសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្តសាមុយមកតម្កល់ទុកនៅវត្តទឹកថ្លាក្រោយមកទៀតសាច់ញាតិជនរងគ្រោះបានមកដល់រូចប្រគល់សាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ដោយ ៖ ជីម ភារ៉ា



