គ្រាប់ពូជស្រូវចំនួន ២ពាន់តោន និងពូជដំណាំរួមផ្សំត្រូវបានក្រសួងកសិកម្មត្រៀមបំរុងទុកសម្រាប់ធ្វើ ជួយសង្គ្រោះប្រជា កសិករដែល រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ
លោក វេង សាខុន បានអោយដឹងថា ក្រសួងកសិកម្ម បានខិតខំអភិវឌ្ឍលើគ្រប់ អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើន ប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ ការដាក់ចេញនូវគោលនយោបាយ និង ផែន ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូប នីយ កម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិ ពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើ ប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការ កែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ ដានាំ ចេញ។
លោក វេង សាខុន បានអោយដឹងថា វិស័យកសិកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅ ទស្សវត្សចុងក្រោយនេះ តែទោះជាយ៉ាងណា វិស័យមួយនេះក៏កំពុងជួបបញ្ហាសំខាន់ៗមួយ ចំនួន ជាពិសេសគ្រោះធម្មជាតិដែលតែងតែបំផ្លាញផលដំណាំរបស់បងប្អូនប្រជាកសិកររៀង រាល់ឆ្នាំមានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផលដំណាំ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន។
បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ បានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩ម៉ឺន៥ ពាន់កញ្ចប់ ក្នុងនោះរួមមាន៖ ពោតដំណើប ,សណ្តែកកួរ, ផ្ទី, ស្ពៃខៀវ, ស្ពៃចង្កឹះ, ននោង, ត្រកួន, ល្ពៅ ត្រប់វែង ,ត្រប់ក្រាំងរមាស, ត្រឡាច និងប៉េងប៉ោះ ជាដើម ដើម្បីទុកសម្រាប់ការធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជា កសិករដែល រងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ៕



