ក្នុងចំណោមអាជីវករផ្សារលើក្រុងកំពង់ឆ្នាំង ៨៨នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១ នាក់ នៅរសៀលថ្ងៃទី០៧ ខែកញ្ញានេះ សម្រាប់ខេត្តកំពង់ឆ្នាំងក៏បានរកឃើញអ្នកឆ្លងកូវីដប្រភេទថ្មីដែលតា ៥នាក់ផងដែរ
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្ថានភាពកូវីដ ១៩ នៅតែកើតមានឡើងលើអាជីវករផ្សារលើក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១នេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះយកសំណាកលើអាជីវករផ្សារលើក្រុងកំពង់ឆ្នាំងបន្ថែមទៀត ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលបានចុះយកសំណាកនៅរសៀលថ្ងៃទី០៧ ខែ
កញ្ញានេះ បានឲ្យដឹងថា ក្នុងចំណោមអាជីវករលក់ដូរនៅផ្សារលើក្រុងកំពង់ឆ្នាំងចំនួន ៨៨នាក់ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ។
ដោយឡែក អាជ្ញាធរស្រុកកំពង់លេង បានសម្រេចបិទខ្ទប់ឃុំសំរោងសែន ស្រុកកំពង់លែង មិនអនុញ្ញាតឲ្យចេញចូលឡើយ បន្ទាប់ពីបានរកឃើញប្រជាពលរដ្ឋ ២នាក់បានកើតកូវីដប្រភេទថ្មីគឺដែលតា ។
មន្ត្រីសុខាភិបាលមួយផ្សេងទៀត ក៏បានឲ្យដឹងដែរថានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងកូវីតប្រភេទថ្មីដែល
តាសរុបចំនួន ៥នាក់ ៕ សុខ គឹមសៀន





