គ្រឿងញៀនជិត ១០ គីឡូក្រាមនិងជនជាតិចិន ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ
ការបង្រ្កាបនោះគឺបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុច ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង ។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាតិចិនទាំង២នាក់នោះរួមមានឈ្មោះ YE YU SONG ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ និងដកហូតគ្រឿងញៀនចំនួន៩គីឡូ៩៧៣,១០ក្រាម រួមមាន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ៦គីឡូ៥៤៦,៦៥ក្រាម ,មេតំហ្វេតាមីន (ICE) 1គីឡូ ០៨៥,៣៥ក្រាម, អំហ្វេតាមីន ៦០៨,៣៣ក្រាម, កេតាមីន២២៨,៨៩ក្រាម, នីមេតាហ្សេប៉ាម១គីឡូ ៥០៣,៨៨ក្រាម និងសារធាតុគីមី ៤គីឡូ ៦៨៤,៧០ក្រាម និងទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕








