លោក ចូ បៃដិន៖ ចិនកំពុងព្យាយាមស្វែងរកការសម្រុះសម្រួលជាមួយក្រុមតាលីបង់ ក្រោយក្រុមនេះឡើងគ្រប់គ្រងអំណាចជាថ្មីនៅអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា ចិនកំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយជាមួយក្រុមតាលីបង់ ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះ ឡើងគ្រប់គ្រងអំណាចជាថ្មីនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហា។

នៅពេលត្រូវបានចោទសួរថាតើរូបលោកមានការព្រួយបារម្ភដែរឬទេ ប្រសិនបើចិនផ្ដល់ជំនួយដល់ក្រុមតាលីបង់នោះ លោក បៃដិន បាននិយាយថា ប្រាកដណាស់ ចិនក៏មានបញ្ហាជាមួយក្រុមតាលីបង់ដែរ… ដូច្នេះពួកគេកំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយជាមួយតាមលីបង់ ហើយខ្ញុំប្រាកដណាស់ថា ប៉ាគីស្ថាន រុស្ស៊ី និងអ៊ីរ៉ង់ក៏នឹងធ្វើដូចគ្នានេះដែរ។

គួរកត់សម្គាល់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រទេស G7 បានឯកភាពគ្នាថា នឹងសហការគ្នាដើម្បីឆ្លើយតបទៅនឹងក្រុមតាលីបង់ ដោយទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមធ្វើសកម្មភាពមុនគេ តាមរយៈការបង្កកទ្រព្យសម្បតិ្តរាប់ពាន់លានដុល្លាររបស់អាហ្វហ្គានីស្ថាន ដែលតម្កល់ទុកនៅសហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកជំនាញជាច្រើនជឿជាក់ថា ទណ្ឌកម្មទាំងនេះនឹងមិនមានប្រសិទ្ធភាពឡើយ ប្រសិនបើចិន ឬប្រទេសដទៃទៀតផ្ដល់ជំនួយដល់តាលីបង់៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner