អំណោយអភិបាលរាជធានីភ្នំពេញ ប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី និស្សិតបញ្ញវ័ន្តក្មេងវត្ត ចំនួន ១១៤ អង្គ/នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈ រដ្ឋបាល ខណ្ឌមានជ័យ នៅរសៀល ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសដេលមាន សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ក៍ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានគូសបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ៧:៣០ នាទីយប់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះមកយកសំណាកនៅក្នុងបរិវេណវត្តនន្នមុន្នី អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺកូវីដ-១៩ បំលែងថ្មីប្រភេទ( Delta )ដែលមានឈ្មោះ ឈុន លាភ ភេទ ស្រី ជាដូនជីស្នាក់នៅក្នុងវត្តនន្ទមុនី ដែលមានចំនួន ១១៤អង្គ/ នាក់ ក្នុងនោះ ព្រះសង្ស ២៩ អង្គ យាយជី ៤៨ នាក់ និស្សិតបញ្ញវ័ន្តក្មេងវត្ត ២៥ នាក់ តាជី ១២ នាក់ បានយកសំណាកចំនួន ៧៦ អង្គ/នាក់ ជាលទ្ធផលក្រោយពេលយកសំណាកមានអ្នកវិជ្ជចំនួន ៤ នាក់ ស្រី ០៣ នាក់ ប្រុស ០១ នាក់ ( យាយជី ០៣ និង តាជី ០១ នាក់ ) ដែលមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ជួន នី ភេទ ស្រី អាយុ ៤០ឆ្នាំ
២.ឈ្មោះ ជាង ផា ភេទ ស្រី អាយុ ៥៨ឆ្នាំ
៣.ឈ្មោះ ចាន់ ណៃ ភេទ ស្រី អាយុ ៧៧ឆ្នាំ ។
៤.ឈ្មោះ អោម អាង ភេទ ប្រុស អាយុ ៧២ឆ្នាំ បច្ចុប្បន្នទីតាំងខាងលេីត្រូវបានហ៊ុមព័ទ្ធស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលចំនែកអ្នកជម្ងឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលឧត្តម។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ ក៍សូម ជូនពរចំពោះ តាជី យាយជី ដែលធ្វើតេស្តកាលពីម្សិលម៉ិញ ដែលទទួលលទ្ធផលវិជ្ជមាន មេរោគ កូវីដ-១៩ អោយបានឆាប់ជាសះស្បើយ ។

ជាចុងក្រោយ លោកអភិបាលរងខណ្ឌមានជ័យ អំពាវនាវដល់ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ។

ក្នុងនោះទេយ្យទានដែលប្រគេនព្រះសង្ឃ និង ជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត រួមមាន ៖

  • អង្ករ ២តោន
  • មី ១២កេស
  • ទឹកសុីអុីវ ៥ឡូត៍
  • ទឹកសុទ្ធ ១០កេស
  • ត្រីខ ២កេសធំ ដើម្បីសម្រួលដល់ចង្ហាន់ និង ជីវភាពប្រចាំថ្ងៃផងដែរក្នុងកំឡុងពេលបិតខ្ទប់ ៕ ដោយ / គ្រី សម្បត្តិ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner