លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សស្រុករំដួលនាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ឆ្លៀងក្នុងឱកាសនោះដែរ លោកជំទាវក៏បាន បានបញ្ជាក់ជូនដល់សមាជិក សមាជិការបស់គណបក្ស និងខេត្តស្វាយរៀងទាំងអស់ ត្រូវជឿលើការដឹកនាំប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយសូមកុំជឿលើការឃោសនាបោកប្រាស់ណាមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។
បន្ថែមពីនេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ សមាជិក សមាជិការ នៃគណបក្សប្រជាជនស្រុករំដួល និងសមាជិកចាស់ដែលមានស្រាប់ ទាំងអស់ចូលរួមបន្តថែរក្សា និងផ្សព្វផ្សាយនូវសិមិទ្ធិផល ដែលជាស្នាដៃដ៏ល្អរបស់គណបក្សប្រជា ពិសេស ត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង សង្កាត់ មានសុវត្ថិភាព ដោយចូលរួមអនុវត្តនូវភូមិឃុំមានសុវត្ថិភាព ។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យមន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាគ្រប់គ្រាលំបាក ដោយឡែកសម្រាប់ លោកជំទាវ ថាក់ ឡានី ដែលទើបប្រកាសក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជនចូលរួមការពារសន្តិភាព និងសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំដោយលំបាកក្នុងរយៈពេលជាង ៤៣ឆ្នាំកន្លងមក របស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវចេះជួយដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ។
លោកជំទាវក៏បានសំណូមពរឲ្យ សមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
ជាចុងក្រោយលោកជំទាវក៏បានឧបត្ថម្ភជាម៉ាសចំនួន ២ប្រអប់ និងថវិកាមួយចំួនជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថ្ងៃនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner