១០ កញ្ញា ២០២១
១. ក្រុមហ៊ុនអូស្ត្រាលីមួយឈ្មោះ RENAISSANCE ទទួលបានសិទ្ធិរុករករ៉ែមាស នៅតំបន់សំពៅលូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា សម្រាប់រយៈពេល ២ឆ្នាំ – រស្មីកម្ពុជា
២. គម្រោងរៀបចំផែនការមេលើប្រព័ន្ធដឹកជញ្ជូនវៃឆ្លាតសម្រាប់កម្ពុជា ត្រូវបានរៀបចំឡើងដោយសមភាគីកូរ៉េ-កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ – AMS Economy
៣. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ និងលេខ ៣ នៅអាស៊ី ជាប្រទេសដែលមានតម្លៃទិន្នន័យអ៉ីនធឺណិតទាបជាងគេបំផុត ក្នុងចំណោមប្រទេស និងតំបន់ចំនួន ២២៨ – កោះសន្តិភាព
៤. ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Joe Biden សន្ទនាតាមទូរសព្ទជាង ៩០នាទី អំពីទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរ ដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះ បញ្ហាអាកាសធាតុ និងជំងឺកូវីដ១៩ជាដើម – BBC
៥. សិង្ហបុរីកំពុងព្រួយបារម្ភថា ការដែលប្រទេសអាហ្វហ្កានីស្ថានស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ អាចនាំឱ្យអំពើភេរវកម្មកើនឡើង នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ – CNA
