រថយន្តឡង់គ្រីស័រ បុកគូទរថយន្តព្រូសកំពុងឈប់ស្ទុបក្ដាន់ពីរ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តតូយូតាព្រូសមួយគ្រឿងខណៈបើកមកឈប់ចាំភ្លើងស្តុក ស្រាប់តែត្រូវរថយន្តឡង់គ្រីស័របេីកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចស្តុបក្តាន់ពីតាមបណ្ដោយ ផ្លូវមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតា ព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AG-9276ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ចាំភ្លើងស្តុបខណ:នោះក៍មានរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BD-3268ធ្វើដំដើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តតូយូតា ព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាមួយជំហ៊ានសិន ។ បន្ទាប់មកខាងរថយន្តឡង់គ្រីស័របានព្រមព្រៀងយករថយន្ត តូយូតាព្រូស ទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner