ប្រធានមន្ទីរកសិកម្ម៖ មន្ត្រីរដ្ឋបាលជលផលត្រូវសហការ ជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសអ្នកសារព័ត៌មាន ដើម្បីលុបបំបាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ

ខេត្តកំពង់ធំ ៖ លោក ប៉ែន វណ្ណ រិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេ ត្តកំពង់ធំ បាន ជម្រុញឲ្យ មន្ត្រី រដ្ឋបាល ជលផល សង្កាត់ ពាមបាង ចុះបង្រ្កាប បទល្មើស នេសាទ ខុសច្បាប់ ក្នុង រដូវ ត្រី ពង កូន និងអនុវត្ត តាមសេចក្តី ប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

ជាក់ស្តែង មន្ត្រី នៃ សង្កាត់ រដ្ឋបាល ជលផល ពាមបាង បានដឹកនាំកម្លាំងបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ក្នុងរដូវបិទនេសាទ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងលិខិតលេខ១៣ ១៦ម កសិ_ខលបបចុះថ្ងៃទី៣០ ខែ សីហាឆ្នាំ២០២១ របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ
សហការណ៍ជាមួយសហគមន៍នេសាទភូមិដួនស្តើង បានចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចខ្វែងតាសូ និងចំណុចផ្លូវទូក ស្ថិតក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ហុក មន នាយរងសង្កាត់រដ្ឋបាលពាមបាង បានឲ្យដឹងលទ្ឋផលដែលទទួលបានពីការបង្រ្កាប គឺបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ មានរបាំងសាច់អួននៅនឹងកន្លែងរួមមាន ២ករណី របាំសាច់អួនចំនួន ០៤របាំងប្រវែង ៥៥០ម៉ែត្រ
លូសាច់អួនចំនួន ០៧ មាត់
ឡុកសាច់អួនចំនួន ០៥គ្រឿង
បង្គោលឈើ ចំនួន ៤០០ដើម
ចាក់ប្រលែងត្រីចូលបឹងទម្ងន់ ១៥គីឡូក្រាម ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner