បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ»

ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យបានចែករំលែកនូវការអនុវត្តជាក់ស្តែងនូវខ្លឹមសារសំខាន់ជាគន្លឺះនៃភាពជោគជ័យក្នុងវិស័យអប់រំ រួមមានការកំណត់ទិសដៅច្បាស់លាស់ ផែនការអនុវត្តល្អ និងភាពជាអ្នកដឹកនាំរឹងមាំ។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner