ឯកឧត្តម ស៊ុយ សែម ទទួលជួបពិភាក្សាការងារជាមួយសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

(ភ្នំពេញ): ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវវេជ្ជបណ្ឌិត ទេវីយ៉ានី ឧត្តម កុប្រាហ្កេដេ- Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ជំនួបពិភាក្សាការងារនោះ ផ្តោតលើប្រធានបទសំខាន់ៗដូចជា៖

  • សាវតា និងវឌ្ឍនភាពនៃការអភិវឌ្ឍធនធានរ៉ែ និងថាមពល ប្រេង និងឧស្ម័ន របស់កម្ពុជា
    -សក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន៖គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែដ៏ទៃទៀត ម្រោ-
    ងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន ។
  • ការផ្តល់គម្រោងពង្រឹងសមត្ថភាព លើធនធានមនុស្ស និងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម របស់រដ្ឋាភិបាលឥណ្ឌា ជូនមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល
  • គម្រោងហិរញ្ញប្បទាន របស់រដ្ឋាភិបាលឥណ្ឌា មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទាំង៣របស់ក្រសួងរ៉ែ និងថាមពល ។
    ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានអបអរសារទចំពោះសមិទ្ធិផលដ៏អាស្ចារ្យ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការចាក់វ៉ាក់សាំងការពារ Covid19 ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញឯកឧត្តម ស៊ុយ សែម ពិនិត្យលទ្ធភាព និងឆ្លៀតឱកាសទៅទស្សនកិច្ចប្រទេសឥណ្ឌា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់អំពីការអភិវឌ្ឍ ឧស្សាហកម្មរ៉ែ ថាមពលនិងប្រេងរបស់ឥណ្ឌាផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានក្រុមហ៊ុនវិយោគ របស់ឥណ្ឌា មកកម្ពុជាឱ្យកាន់តែច្រើន ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner